วันอังคารที่ 21 มีนาคม พ.ศ. 2560

សីលរបស់ភិក្ខុ

🙏🙏🙏 សីលរបស់ភិក្ខុ 🙏🙏🙏

សីលរបស់ភិក្ខុមាន ៤ យ៉ាង គឺ បាតិមោក្ខសំវរសីល ១  ឥន្ទ្រិយសំវរសីល ២  អាជីវបារិសុទ្ធិសីល និងបច្ចយសន្និស្សិតសីល ៤ 

   ➜ ១ បាតិមោក្ខសំវរសីល 🙈🙉🙊 គឺការសង្រួមកាយវាចា មិនអោយល្មើសសិក្ខាបទ ដែលព្រះមានព្រះភាគទ្រង់បានបញ្ញាត្តិទុក នឹងគ្រងរក្សាសីលអោយផុតអំពីទុក្ខភ័យផ្សេងៗ ក្នុងបច្ចុបន្នភពនឹងភពតទៅ ។  ការជម្រះសីលនេះអោយផូរផង់ គប្បីជ្រាបតាមព្រះបាលីថា 
   អនុត្តេសុ វជ្ជេសុ ភយទស្សាវី ។
   សមាទាយ សិក្ខតិ សិក្ខាបទេសុ ។
»ភិក្ខុមានប្រក្រតីឃើញភ័យក្នុងទោសមានប្រមាណតិច រមែងសមាទានសិក្សាក្នុងសិក្ខាបទទាំងឡាយ» 
  » ភិក្ខុគប្បីសង្រួមខ្លួន មិនអោយត្រូវអាបត្តិ ដោយពាក្យត្រិះរិះថា សូម្បីអាបត្តិតូច គឺទុក្កដ និងទុព្ភាសិត ក៏រារាំងមិនអោយបន្លុះមគ្គផល ទាំងបញ្ជូនផលអោយកើតក្នុងអបាយភូមិ អាបត្តិពួកនេះទើបជាទោសដែលគួរខ្លាច  កាលណាត្រូវអាបត្តិហើយ ក៏គួរសម្តែងអាបត្តិដោយរួសរាន់ ដូចជាក្មេងដែលចាប់ពាល់ត្រូវភ្លើង ហើយប្រញាប់ប្រញាល់ប្រលេង ដោយការចូលបរិវាសកម្ម និងត្រូវលះវត្ថុដែលជារបស់និស្សគ្គិយ៍ ឬបានទទួលមិនប្រកបដោយធម៌ ហើយសម្តែងអាបត្តិចេញ សីលរបស់ភិក្ខុអ្នកត្រូវអាបត្តិ ហើយសម្តែងតាមវិធីក្នុងព្រះវិន័យ នឹងសង្រួមមិនអោយត្រូវអាបត្តិទៀត ក្រោយអំពីនោះចាត់ជាសីលសង្រួមគឺ បាតិមោក្ខបានបរិសុទ្ធ ។
  ➜ ២ ឥន្ទ្រិយសំវរសីល គឺការមានសតិសង្រួមឥន្ទ្រីយ៍ ដើម្បីមិនអោយកើតកិលេស ក្នុងខណៈដែលវិញ្ញាណ ៦ គឺចិត្តដែលឃើញ បានឮ ដឹងក្លិន ដឹងរស ដឹងផោដ្ធព្វៈ នឹងនិកគឹតរឿងរាវផ្សេងៗ កំពង់ទទួលដឹងអារមណ៍ដែលមកប្រាកដក្នុងទ្វារទាំង ៦ គឺភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ឈ្មោះថាឥន្ទ្រិយសំវរសីល ក្នុងទៅនេះអធិប្បាយ ការសង្រួមឥន្ទ្រីយ៍ក្នុងចក្ខុទ្វារ ការសងម្រួមក្នុងទ្វារដទៃ ក៏មានន័យដូចគ្នា ។
  ➜ ៣ អាជីវបារិសុទ្ធិសីល គឺការស្វែងរកចិញ្ចឹមជីវិតដរិសុទ្ធដោយការស្វែងរកបច្ច័យ ៤ បានដល់ចីវរ បិណ្ឌបាត សេនាសនៈ និងគិលានភេសជ្ជៈ ដោយប្រកបតាមធម៌ នឹងគេចចេញអំពីការស្វែងរកដោយមិនប្រកបតាមធម៌ ដូចជាការសូមគ្រហស្ថ ដែលមិនមែនជាញាតិ នឹងមិនបានបវារណាជាដើម  អង្គធម៌បានដល់វីរិយៈ សេចក្តីព្យាយាមដែលស្វែងរកបច្ច័យដោយត្រឹមត្រូវតាមធម៌ ដែលប្រាកដសេចក្តីក្នុងគម្ពីរវិសុទ្ធិមគ្គថា 
  » បច្ចយបរិយេសនវាយាមោ។ សេចក្តីព្យាយាមក្នុងការស្វែងរកបច្ច័យ « ភិក្ខុអ្នកស្វែងបច្ច័យ មិនប្រកបដោយធម៌រមែងត្រូវអាបត្តិច្រើនយ៉ាង តាំងអំពីបារាជិក សង្ឃាទិសេស ថុល្លច្ច័យ និងទុក្កដ ភាគច្រើនជាអាបត្តិទុក្កដ សូម្បីក្នុងខណៈដែលបរិភោគបច្ច័យដែលបានមកមិនប្រកបដោយធម៌នោះ ក៏នឹងត្រូវអាបត្តិទុក្កដដូចគ្នា ។ ការត្រូវអាបត្តិដូចនេះហើយ សីលដែលសង្រួមក្នុងបាតិមោក្ខរបស់ភិក្ខុក៏មិនបរិសុទ្ធ ។ ចាត់ជាអន្តរាយ ចំពោះការទៅកាន់ឋានសួគ៌នឹងការបន្លុះមគ្គផល ភិក្ខុអ្នកត្រូវអាបត្តិ ត្រូវសម្តែងអាបត្តិតាមព្រះវិន័យដែលបានពោលមកហើយ សីលទើបបរិសុទ្ធបានទៀត នឹងរួចផុតអំពីអន្តរាយខាងដើម ភិក្ខុទើបគួររក្សាសីលដែលជាប់ទាក់ទងជាមួយការស្វែងរកចិញ្ចឹមជីវិតផង ។
៤ បច្ចយសន្និស្សិតសីល គឺសីលអាស្រ័យបច្ច័យ សំដៅដល់ការពិចារណាប្រយោជន៍ នៃការប្រើប្រាស់បច្ច័យ ៤ ថាយើងដណ្តប់ចីវរដើម្បីកំចាត់សេចក្តីរងារ សេចក្តីក្តៅ ។ល។ ភិក្ខុគប្បីពិចារណាប្រយោជន៍របស់បច្ច័យ ៤ ដើម្បីអោយសីលនេះបរិសុទ្ធ ក្នុងខណៈបរិភោគអាហារ គួរពិចារណា គ្របពុំនូតបាយ ឬ អាចពិចារណាក្រោយបរិភោគហើយ មុនដល់អរុណរះឡើងថ្មី ប្រសិនបើភ្លេចពិចារណា ចូលដល់អរុណរះឡើងចាត់ជាអ្នកបរិភោគជំពាក់បំណុល « ឥណបរិភោគ » ដូចដែលពោលទុកក្នុងគម្ពីរអដ្ឋកថា ។ ពាក្យថាឥណបរិភោគ «អ្នកបរិភោគជំពាក់បំនុល» នេះមិនមែនសំដៅយកភិក្ខុត្រូវទៅសងបំនុលអោយទាយក ក្នុងភពខាងមុខ តែសំដៅដល់ការបរិភោគដូចជាជំពាក់បំនុល ពោលគឺទានដែលថ្វាយដល់ភិក្ខុអ្នកទ្រទ្រង់សីលរាប់ថា មានសេចក្តីបរិសុទ្ធនៃទក្ខិណា «ទក្ខិណាវិសុទ្ធ» បញ្ជូនផលនឹផលទានមានអានិសង្សច្រើន តែភិក្ខុអ្នកបរិភោគបច្ច័យ ៤ ដោយមិនបានពិចារណារមែងនិងមានសីលមិនផូរផង់ ផលទានរបស់ទាយកទើបមិនមានអានិសង្សច្រើន ភិក្ខុនោះដូចជាជំពាក់បំនុលផលទានដល់ទាយក ទើបពោលថាជាអ្នកបរិភោគជំពាក្យបំនុល ។ 🔽🔽
    
💛💛💛💛💛💛💛💛
» WiraThy Piku «

1 ความคิดเห็น: